Sokhayouk

Women Empowerment for Social Change

កម្ពុជា នឹង​អាច​សម្រេច​បាន​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​អត្រា​មរណភាព​កុមារ

ទោះបី​ជា​នៅ​មាន​គម្លាត​គួរ​ឲ្យ​កត់​សម្គាល់ រវាង​គ្រួសារ​អ្នក​ក្រ​និង​អ្នក​មាន នៅ​ពេល​គេ​និយាយ​ពី​សេវា​សុខភាព​កុមារ​ក្ដី កាលពី ថ្ងៃ​អង្គារ អ្នក​ជំនាញ​បាន​ថ្លែង​ថា ពួកគេ មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​អាច​នឹង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍ ពាក់ព័ន្ធ​នឹង​អត្រា​មរណភាព​កុមារ។

គោលដៅ​សកល​បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​អត្រា​គោល នៃ​មរណភាព​ពី ១២៤នាក់ ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក ឲ្យ​មក​នៅ​ត្រឹម​៤១នាក់​នៅ​ឆ្នាំ​២០១៥។ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​កែប្រែ​ថ្មី​របស់​ប្រទេស​កម្ពុជា អត្រា​មរណភាព​កុមារ ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​៦៦នាក់ នៅ​ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល Save the Children បាន​លើក​ឡើង​ថា ការ​វិវត្ត​ថ្នាក់​ជាតិ​ឆ្ពោះ​ទៅ​រក​គោលដៅ​នេះ​មិន​បាន​ដំណើរការ​ស្មើ​ៗ​ គ្នា​ឡើយ ហើយ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ដើរ​ខុស​គន្លង​មិន​អាច​សម្រេច​បាន​តាម​គោលដៅ​សកល​ឡើយ។

លោកស្រី សារ៉ុន វីលឃីសុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Care International នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា ទោះបី​លោកស្រី ពុំ​ទាន់​បាន​អាន​របាយការណ៍​នេះ​ក្ដី លោកស្រី​យល់ស្រប​ជាមួយ​នឹង​អត្ថន័យ​ខ្លឹម របស់​របាយការណ៍​ដែល​ថា ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ជះឥទ្ធិពល​ដល់​ក្រុម​អ្នក​មាន​ធនធាន​នានា​ខុសៗគ្នា ហើយ​នេះ ក្រោយមក​អាច​នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ខ្លាំង​ឡើង នូវ​អត្រា​ស្លាប់​នៃ​កុមារ​សម្រាប់​គ្រួសារ​អ្នក​មាន​បំផុត ធៀប​នឹង​គ្រួសារ​អ្នក​ក្រ​បំផុត​ក្នុង​ប្រទេស។ លោកស្រី​បញ្ជាក់​ថា៖ “ខណៈ​ដែល​អត្រា​មរណភាព​កុមារ​ក្នុង​ប្រទេស​កំពុង​ធ្លាក់​ចុះ​វា​ជា​រឿង​ល្អ ប៉ុន្តែ​កុមារ​២០ភាគរយ ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ ដែល​ជា​ស្ថិតិ​តិច​បំផុត​នៅ តែ​មិន​អាច​រស់រាន​មាន​ជីវិត​បាន” នៅ​ឡើយ។

លោកស្រី សារ៉ុន វីលឃីសុន បន្ត​ថា អត្រា​ធ្លាក់​ចុះ​ទូទៅ​សម្រេច​ទៅ​បាន​ដោយសារ​កត្តា​ជាច្រើន​ដែល​រួមមាន​ការ​ ពង្រីក​ឱកាស​អប់រំ​សម្រាប់​ស្ត្រី ការ​ទទួល​បាន​ទឹក​ស្អាត និង​ការ​ពង្រីក​ការ​ផ្ដល់​ថ្នាំ​បង្ការ និង​ការ​រៀបចំ​ផែនការ​សម្រាប់​គ្រួសារ​ជាដើម។

ដោយ​ភ្ជាប់​អត្រា​មរណភាព​កុមារ ទៅ​នឹង​អត្រា​មរណភាព​កុមារ ទៅ​នឹង​អត្រា​មរណភាព​មាតា ដែល​សម្រាប់​ប្រទេស​កម្ពុជា​វា​នៅ​តែ​មាន​អត្រា​ខ្ពស់​ពុំ​ព្រម​ចុះ​សោះ​នោះ លោកស្រី​បន្ថែម​ថា​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​អាច​ក្លាយ​ទៅ​ជា​ការ​ពិត បើ​សិន​ជា​មាន​ពង្រីក​កម្មវិធី​ថែរក្សា​សុខភាព​នៅ​ពេល​មាន​គភ៌​ជា​បន្ទាន់​ នោះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ “វា​ពិត​ជា​មាន​ទំនាក់ទំនង​គ្នា​រវាង​មរណភាព​មាតា និង​កុមារ។ យើង​ចង់​ឲ្យ​មាន​ឆន្ទៈ និង​ធនធាន​កាន់​តែ​ច្រើន​ថែម​ទៀត ត្រូវ​គេ​តម្រង់​ទៅ​រក​កម្មវិធី​ថែរក្សា​គភ៌​ជា​បន្ទាន់”។

ដោយ​ថ្លែង​ពី​គោលការណ៍​មរណភាព​កុមារ​ជា​ទូទៅ លោកស្រី សារ៉ុន វីលឃីសុន បញ្ជាក់​ថា៖ “យើង​អាច​សម្រេច​គោលដៅ​នោះ​បាន ប៉ុន្តែ​វា​នឹង​ត្រូវការ​ឆន្ទៈ​នយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង”។

លោកស្រី វីរីកា ប៊ែរដាហ្គា​ប្រធាន​កម្មវិធី​សង្គ្រោះ​កុមារ​របស់​អង្គការ​យូនីសេហ្វ​កម្ពុជា កាន់​តែ​មាន​សុទិដ្ឋិនិយម​ថែម​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​គោលដៅ​ជាតិ ដែល​កំណត់​យក​អត្រា​មរណភាព ឲ្យ​នៅ​ត្រឹម​៦៦នាក់ ក្នុង​ការ​ផ្ដល់​កំណើត១ពាន់លើក។ លោកស្រី​គូស​បញ្ជាក់​ថា៖”ប្រាកដ​ណាស់​ប្រទេស​កម្ពុជា​នឹង​សម្រេច​តាម​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្ស​នេះ ហើយ​អាស្រ័យ​លើ​ជោគជ័យ​នៃ​កម្មវិធី​នានា ដែល​កម្ពុជា​គ្រោង​នឹង​អនុវត្ត ពួកគេ​អាច​សម្រេច​វា​បាន​ដោយ​សមភាព”។

ប៉ុន្តែ​លោក អ៊ូ កេវណ្ណា ប្រធាន​កម្មវិធី​អាហារូបត្ថម្ភ​ជាតិ​នៃ​មជ្ឈមណ្ឌល​គាំពារ​សុខភាព​មាតា និង​ទារក​នៃ​ក្រសួង​សុខាភិបាល​បាន​ទទួល​ស្គាល់​ថា ការ​ជម្នះ​វិសមភាព​រវាង​គ្រួសារ​អ្នក​មាន និង​អ្នក​ក្រ នៅ​តែ​មាន​ការ​លំបាក។ លោក​មាន​ប្រសាសន៍​ថា៖ “វា​តែងតែ​មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ ព្រោះ​អ្នក​មាន​អាច​ទៅ​រក​គ្រូពេទ្យ​ដែល​មាន​ជំនាញ ឬ​ទៅ​មន្ទីរពេទ្យ​ដែល​មាន​បរិក្ខារ​ព្យាបាល​ទំនើប​ៗ ប៉ុន្តែ​អ្នកក្រ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ”។

នៅ​ពេល​ត្រូវ​បាន​សួរ អំពី​លទ្ធភាព​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស លើ​បញ្ហា​មរណភាព​កុមារ លោក​បាន​ឆ្លើយតប​ថា៖ “ខ្ញុំ​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​នៅ​ឆ្នាំ២០១៥ ប៉ុន្តែ​ក្រសួង​សុខាភិបាល​មិន​អាច​ធ្វើ​ការងារ​នេះ​តែ​ម្នាក់​ឯង​បាន​ទេ។ យើង​ត្រូវ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ស្ត្រី​មាន​ផ្ទៃពោះ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់”៕

Source: http://women.open.org.kh/km/cambodia-will-achive-MDG-on-child-mortality-rate

September 10, 2010 - Posted by | MDG 2015 |

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.