Sokhayouk

Women Empowerment for Social Change

ឆមាស​ទី១ ឆ្នាំ២០១០​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​ជិត ១.៤០០ពាន់លាន​រៀល

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​មួយ​រូប​បាន​អះអាង​ថា គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១០នេះ ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១.៤០០ពាន់លានរៀល (ប្រហែល​៣៣០លានដុល្លារអាមេរិក) ដោយ​បាន​ផ្ដល់​ដល់​អតិថិជន​ចំនួន ៨៨៩.១៣៦នាក់ ពោល​គឺ​កើន​ឡើង​ចំនួន២៧ភាគរយ និង​៨ភាគរយ រៀង​គ្នា​ធៀប​នឹង​ដំណាច់​ឆ្នាំ​ឆមាស​ទី១ ឆ្នាំ​២០០៩។

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ វេទិកា​ជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី៦ ខែ​កញ្ញា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថា ក្រៅពី​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​មាន​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន៨៦ពាន់លានរៀល (ប្រហែល​ជា២១លានដុល្លារអាមេរិក)ដែរ ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន ១១៧.៧៨១នាក់​គឺ​កើន​ឡើង ២៣៦ភាគរយ និង ១០.៥ភាគរយ​រៀង​គ្នា។

លោកស្រី​បន្ត​ថា គិត​មក​ត្រឹម​ឆមាស​ទី១​ឆ្នាំ២០១០ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ចំនួន២១​ក្នុង​នោះ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន៤ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន២៧។ បន្ថែម​លើ​នេះ​ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នៅ​ថ្នាក់​ឃុំ​មាន​ចំនួន​រហូត​ដល់ ៨.១២១ការិយាល័យ។ លោកស្រី​បាន​បន្ថែម​ថា រី​ឯ​ចំនួន​ស្ត្រី​ដែល​ទទួល​បាន​សេវា​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​មាន​ ចំនួន៧២១.៧២៥នាក់​ពោល​គឺ​ប្រមាណ៨១ភាគរយ នៃ​ចំនួន​អ្នក​ខ្ចី​ប្រាក់​សរុប។

លោកស្រី ច័ន្ទថាណា បាន​ឲ្យ​ដឹង​ទៀត​ថា អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹម​តែ​ទទួល​បាន​ផល​ ប្រយោជន៍​តែ​ខ្លួន​ឯង​នោះ​ប៉ុណ្ណោះ​ទេ ផល​ប្រយោជន៍​ជា​វិជ្ជមាន​នេះ​ក៏​ផ្ដល់​ដល់​សមាជិក​គ្រួសារ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ការ​គាំពារ​លើ​ម្ហូប​អាហារ​សុខភាព​ការ​សិក្សា និង​ការ​ចូលរួម​ក្នុង​ពិធី​សង្គម​របស់​ប្រជាជន​នៅ​តាម​តំបន់​ជនបទ។ លទ្ធផល​នៃ​ការ​ទទួល​បាន​សេវា​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​របស់​ប្រជាជន​ ក្រីក្រ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រក្សា​បាន​តួនាទី​ដ៏​ ចាំបាច់​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោកស្រី​បាន​បន្ត​ថា ក្នុង​ន័យ​នេះ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​តួនាទី​របស់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តែ​ជា​កត្តា ដ៏​ចាំបាច់​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ ដូចជា​បណ្ដា​ក្រសួង​និង​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ធនាគារ​ជាតិ​នៃ​ កម្ពុជា ដែល​ជា​អាជ្ញាធរ​អាណាព្យាបាល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ​អភិវឌ្ឍន៍​នានា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​សហការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជាមួយ​បណ្ដា​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នឹង​កាន់​តែ​បន្ត​ជំរុញ​តួនាទី​របស់​មីក្រូ​ហិរញ្ញវត្ថុ​ ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ដ៏​ចាំបាច់​របស់​ប្រជាជន​ក្រីក្រ។

លោកស្រី​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​អាជ្ញាធរ​អាណាព្យាបាល​លើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​ ទាំងមូល​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ច្បាប់​និង​ បទប្បញ្ញត្តិ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បន្ត​ការ​រីក​ ចម្រើន​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព​និង​និរន្តរភាព។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាន់​យក​វិធីសាស្ត្រ​ត្រួតពិនិត្យ​ប្រកប​ដោយ ​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ន័យ​បង្កើត​នូវ​បរិយាកាស​ងាយស្រួល​និង​អំណោយផល​ ដល់​ការ​ពង្រីក​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។ ការ​ពិត​បទប្បញ្ញត្តិ​និង​ការ​ត្រួតពិនិត្យ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ មាន​លក្ខណៈ​ជា​ជំហាន​ៗ​ដោយ​យោង​ទៅ​លើ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ពី​ ប្រតិបត្តិការ​របស់​មីក្រូ​ហិរញ្ញវត្ថុ​ចំពោះ​ផលប្រយោជន៍​សាធារណៈ​និង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជា​រួម។ ក្នុង​នោះ​បទប្បញ្ញត្តិ​និង​អាជ្ញាប័ណ្ណ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​មាន​កម្រិត​រួម​មាន ការ​ចុះ​បញ្ជី អាជ្ញាប័ណ្ណ និង​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ៕

Source: http://women.open.org.kh/km/1st+semester-2010-credit-given-by-microfinance-nearly-1.400million-thousand-riels

September 10, 2010 - Posted by | Economy |

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.