Women Web Portal
Women Web Portal is the first portal in Khmer. Women Web Portal provides readers documents related to applicable laws, rights, gender issues, ICT, social and economic development and so on.
Moreover, Women Web Portal provides spaces for gender activitists and reader an open space to meet, discuss, exchange idea for the common goal of gender equality in Cambodia.
តើវិបផតថលស្ដីអំពីស្ត្រីជាអ្វី?

វិបផតថលស្ដីអំពីស្ត្រី http://women.open.org.kh គឺជាបណ្ដុំព័ត៌មានអេឡិចត្រូនិក ជាភាសាខ្មែរដ៏សម្បូរបែប ទាក់ទងនឹងឯកសារច្បាប់ សិទ្ធិ យេនឌ័រ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា សកម្មភាព និងភាពជោគជ័យនានារបស់បណ្ដាញ/អង្គការស្ត្រី និង ឯកសារជាច្រើនទៀតទាក់ទងនឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
វិបផតថលស្ដីអំពីស្ត្រី គឺជាវិបផតថលជាភាសាខ្មែរស្ដីអំពីស្ត្រីមុនគេបង្អស់ដែលត្រូវ បានបង្កើតឡើង និងបង្ហោះជាផ្លូវការនៅខែតុលា ឆ្នាំ ២០០៧ ក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មានទាក់ទងស្ត្រីនិងសិទ្ធិ និងសម្របសម្រួលការប្រាស្រ័យទាក់ទងនានា។


តើវិបផតថលស្ដីអំពីស្ត្រីផ្ដល់នូវប្រយោជន៍អ្វីខ្លះដល់លោកអ្នក?
- វិបផតថលស្ដីអំពីស្ត្រី ជាបណ្ណាល័យអេឡិចត្រូនិក និងជាប្រភពស្វែងរកព័ត៌មានដ៏សម្បូរបែបអំពី បញ្ហាស្ត្រីនៅប្រទេសកម្ពុជា
- ភាពងាយស្រួលក្នុងការស្វែងរកឯកសារជាច្រើនអំពីច្បាប់ និងសិទ្ធិ ជាពិសេស ឯកសារច្បាប់ និងសិទ្ធិដែលពាក់ព័ន្ធនឹងស្ត្រី
- បង្កើនចំណេះដឹងថែមទៀត អំពីសិទ្ធិនិងអំពីបញ្ហាស្ត្រី តាមរយៈការអាន និងប្រើវិបផតថលស្ដីអំពីស្ត្រីជាប្រចាំ
- បង្កើនចំណេះដឹងនិងការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា
- អាចចូលទៅប្រើប្រាស់និងផ្សព្វផ្សាយអំពីស្ថាប័ន លោក អ្នកដោយឥតគិតថ្លៃ
- ស្ថាប័ន និងអង្គការលោកអ្នក កាន់តែត្រូវបានគេស្គាល់ថែមទៀតតាមរយៈការផ្សព្វផ្សាយប្រវត្តិ និងគម្រោងសកម្មភាពរបស់ស្ថាប័នលោកអ្នក លើវិបផតថលស្ដីអំពីស្ត្រី។
- ផ្ដល់ជូននូវឱកាសនៃការពិភាក្សា ក៏ដូចជាជួបជាមួយសកម្មជនយេនឌ័រ និងអ្នកជំនាញជាច្រើន ដូចជាអ្នកជំនាញផ្នែកច្បាប់ ស្រាវជ្រាវ និពន្ធ និងសារព័ត៌មានជាដើម ដើម្បីចែករំលែកបទពិសោធន៍ ទស្សនៈ និងការយល់ដឹង និងការបកស្រាយនូវចម្ងល់ជាច្រើនអំពីបញ្ហាយេនឌ័រក្នុងប្រទេស កម្ពុជា
ខ្លឹមសារលើវិបផតថលស្ដីអំពីស្ត្រី http://women.open.org.kh

វិបផតថលស្ដីអំពីស្ត្រី មានព័ត៌មានជាង ៥០ប្រភេទ ទាក់ទងនឹងស្ថានភាពស្ត្រីក្នុងប្រទេសកម្ពុជា។ រូបភាពខាងក្រោមនេះ គឺជាក្រាហ្វិកបង្ហាញអំពីមាតិកាដែលមានចំនួនច្រើនជាង ៧៨% នៃមាតិកាសរុប ចំនួន ១៧២៦ គិតចាប់ពីខែសីហា ឆ្នាំ២០០៧ រហូតដល់ខែមករា ឆ្នាំ២០០៩ ក្នុងនោះ ព័ត៌មានដែលមានចំនួនច្រើនជាងគេ គឺព័ត៌មានអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ឯកសារច្បាប់នានា និងការអនុវត្តច្បាប់។ ក្រៅពីនោះ វិបផតថលនៅមានព័ត៌មានទាក់ទង សុខភាព ករណីរំលោភ អំពើហិង្សាក្នុងគ្រួសារ សន្តិសុខសង្គម បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជុំវិញការបោះឆ្នោត និងបទវិចារណកថាប្រចាំសប្ដាហ៍ ដែលធ្វើការ វិភាគនូវស្ថានភាពបច្ចុប្បន្ននៃបញ្ហាដែលស្ត្រីខ្មែរបាននឹងកំពុង ប្រឈមព្រមទាំងផ្ដល់នូវអនុសាសន៍ សម្រាប់ដំណោះស្រាយនៃបញ្ហាទាំងនោះ។
ស្ថាប័នផ្ដល់ព័ត៌មាន និងស្ថាប័នសហការ

ដើម្បី ធានាថាវិបផតថលស្ដីអំពីស្ត្រីជាបណ្ដុំព័ត៌មានដ៏សម្បូរបែប កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយមានកិច្ចសហការជាមួយស្ថាប័នជាច្រើន រួមមាន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់ព័ត៌មានបន្ថែមអំពីស្ថាប័នសហការ និងផ្ដល់ព័ត៌មាន សូមភ្ជាប់ទៅតំបន់បណ្ដាញ៖ http://women.open.org.kh/km/information_sources។
ការប្រាស្រ័យទាក់ទងលើវិបផតថលស្ដីអំពីស្ត្រី
ក្រៅពីជាបណ្ណាល័យអេឡិចត្រូនិក វិបផតថលស្ដីអំពីស្ត្រីក៏ជាទីជួបគ្នារវាងសកម្មជនយេនឌ័រ អ្នកជំនាញ ផ្នែកច្បាប់ សិទ្ធិ ស្រាវជ្រាវ និពន្ធ និងសារព័ត៌មាន និងបុគ្គលជាច្រើន ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងបកស្រាយចម្ងល់ជុំវិញបញ្ហាស្ត្រីនិងយេនឌ័រក្នុងសង្គមកម្ពុជា។ ការពិភាក្សាទាំងនេះ អាចធ្វើបានលើមធ្យោបាយទំនាក់ទំនងបីប្រភេទ ខាងក្រោម ធ្វើឡើងជាភាសាខ្មែរ ឬភាសាអង់គ្លេស ។ ការពិភាក្សាជាភាសាខ្មែរ គឺប្រើប្រាស់កម្មវិធីពុម្ពអក្សរខ្មែរយូនីកូដ ដែលកម្មវិធីស្ត្រីមានផ្ដល់ជាជំនួយផ្នែកបច្ចេកទេសចំពោះលោកអ្នក ដែលមានបញ្ហាក្នុងការប្រើប្រាស់កម្មវិធីខ្មែរយូនីកូដ។
បញ្ជីសំបុត្ររួមអំពីយេនឌ័រ gender@lists.open.org.kh
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញឲ្យមានការពិភាក្សាអំពី បញ្ហាស្ត្រីនិងយេនឌ័រក្នុងសង្គមកម្ពុជា បង្កើនកិច្ចសហការរវាងស្ថាប័នដែលធ្វើការងារអំពីស្ត្រី និងពង្រីកវប្បធម៌នៃការចែករំលែកព័ត៌មានរវាងស្ថាប័ន និងស្ថាប័ន និងរវាងស្ថាប័ន និងបុគ្គល។ ពិសេសជាងនេះ ព័ត៌មានអំពីការផ្ដល់មូលនិធិ និងឱកាសការងារត្រូវបានចែករំលែកនៅ តាមបញ្ជីសំបុត្ររួមនេះផងដែរ។ លោកអ្នកក៏អាចធ្វើការផ្សព្វផ្សាយសកម្មភាព និងការស្វែងរកកិច្ចសហការរបស់ស្ថាប័នលោកអ្នកបានតាមរយៈបញ្ជី សំបុត្ររួមនេះផងដែរ។
បញ្ជីសំបុត្ររួមយេនឌ័រ មានសមាជិកជាង៤០០នាក់ ដែលជាអ្នកជំនាញផ្នែកច្បាប់ សិទ្ធិ ស្រាវជ្រាវ សារព័ត៌មាន និងបុគ្គល។ ដើម្បីចូលរួមបញ្ជីសំបុត្ររួមយេនឌ័រ លោកអ្នកគ្រាន់តែផ្ញើអ៊ីមែលទៅកាន់អាសយដ្ឋាន gender-subscribe@lists.open.org.kh ឬចូលអាន http://women.open.org.kh/km/mailing_list អំពីរបៀបចូលជាសមាជិកបញ្ជីសំបុត្ររួមនេះ ។
កំណត់ហេតុបណ្ដាញ http://women.open.org.kh/km/blog

កំណត់ហេតុបណ្ដាញ លើវិបផតថលស្ដីអំពីស្ត្រី ផ្ដល់ជូនលោកអ្នកនូវសន្លឹកការងារអេឡិចត្រូនិកផ្ទាល់ខ្លួនមួយ។ លោកអ្នកអាចរក្សាទុក ឬផ្សព្វផ្សាយនូវព័ត៌មាន ឬអាចដាក់ប្រធានបទសម្រាប់ការពិភាក្សា ឬចូលរួមពិភាក្សាទៅលើប្រធានបទដែលមានស្រាប់លើកំណត់ហេតុបណ្ដាញ នេះ។ ចំពោះលោកស្រី អស់លោក ដែលមានបំណងចង់បង្កើតកំណត់ហេតុបណ្ដាញ ឬចង់ចូលរួមការពិភាក្សា សូមចូលអាន http://women.open.org.kh/km/how-to-create-blog។
វេទិកាលើបណ្ដាញ http://women.open.org.kh/km/forum

លើវេទិកាលើបណ្ដាញ លោកអ្នកអាចលើកឡើងនូវប្រធានបទសម្រាប់ការពិភាក្សា ឬចូលរួមពិភាក្សាទៅលើប្រធានបទដែលមានស្រាប់។ កិច្ចពិភាក្សាធ្វើឡើងជាភាសាខ្មែរ ដែលផ្ដល់នូវភាពងាយស្រួលដល់លោកអ្នក។
តើលោកអ្នកទទួលបានផលប្រយោជន៍អ្វីខ្លះពីការប្រើមធ្យោបាយទំនាក់ទំនងលើវិបផតថលស្ដីអំពីស្ត្រី?
-
- ចូលរួមចំណែកក្នុងការលើកកម្ពស់ការអនុវត្តសិទ្ធិស្ត្រីនៅក្នុង ប្រទេសកម្ពុជា និងជំរុញឲ្យមានសមភាពយេនឌ័រក្នុងសង្គមកម្ពុជា
- ក្រៅពីការចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈយល់ឃើញ លោកអ្នកនឹងទទួលបានមកវិញនូវបទពិសោធន៍ និងទស្សនៈយល់ឃើញរបស់បណ្ដាអ្នកចូលរួមក្នុងកិច្ចពិភាក្សាដែលមាន ជំនាញខុសៗគ្នាជាច្រើន
- ទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីបញ្ហាស្ត្រី ដំណោះស្រាយដែលត្រូវបានលើកឡើង និងអនុវត្តដោយរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាល
- បង្កើត និងបង្កើនកិច្ចសហការរវាងលោកអ្នក និងស្ថាប័នជាច្រើនដែលបានចូលរួមក្នុងកិច្ចពិភាក្សា
វេទិកាស្ត្រី http://women.open.org.kh/km/womenforum

កិច្ចប្រជុំវេទិកាស្ត្រីធ្វើឡើងរៀងរាល់២ខែម្ដង ក្នុង គោលបំណង សម្របសម្រួលការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ស្ត្រី និងជុំវិញបញ្ហាយេនឌ័រ។ គោលដៅរួមនៃកិច្ចប្រជុំ គឺដើម្បី៖
១. ស្វែងយល់ និងវិភាគអំពីប្រភពនៃបញ្ហាការរើសអើង និងទំនាក់ទំនងរវាងហេតុនិងផល
២. ធ្វើការវិភាគ ស្វែងរក យុទ្ធសាស្ត្រ និងការតស៊ូមតិសមស្រប សម្រាប់ដំណោះស្រាយជារួម
៣. បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិ ដើម្បីឈានទៅរកការលប់បំបាត់នូវការរើសអើង បង្កើនសមត្ថភាពចាំបាច់ និង សមត្ថភាពក្នុងភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី។

កិច្ចប្រជុំវេទិកាស្ត្រីមានការចូលរួមពីសំណាក់តំណាងស្ថាប័ន រដ្ឋាភិបាល អង្គការស្ត្រី ឬសិទ្ធិ ស្ថាប័នស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលដែលជាសកម្មជនយេនឌ័រ។ កិច្ចប្រជុំវេទិកាស្ត្រីបានបង្កើតឱកាសសម្រាប់ជួបជុំគ្នា និងបង្កើនកិច្ចសហការរវាងស្ថាប័នស្ត្រី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ លើបញ្ហាស្ត្រី ក្នុងគោលបំណងធ្វើឲ្យស្ថានភាពស្ត្រីមានភាពប្រសើរឡើង។ សម្រាប់ព័ត៌មានបន្ថែម និងរបាយការនៃកិច្ចប្រជុំវេទិកាស្ត្រី សូមចូលអាន៖ http://women.open.org.kh/km/womenforum។ សម្រាប់ការចូលរួមវេទិកាស្ត្រី សូមទំនាក់ទំនងមកក្រុមការងារស្ត្រី តាមអាសយដ្ឋានខាងក្រោម។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលពីកិច្ចប្រជុំវេទិកាស្ត្រី

ការរកឃើញ និងអនុសាសន៍ ដែលបានមកពីកិច្ចប្រជុំវេទិកាស្ត្រីត្រូវបានផ្សព្វផ្សាយដល់ ស្ថាប័នរដ្ឋាភិបាល បណ្តាញ/អង្គការស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ក្នុងគោលបំណងស្វែងរកនូវមធ្យោបាយ ឬវិធានការណ៏ ដែលផ្ដល់ការគាំទ្រ និងជំរុញឲ្យមានសមភាពយេនឌ័រក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់តំណាង ស្ថាប័នរដ្ឋាភិបាល បណ្តាញ/អង្គការស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។
កិច្ចប្រជុំក្រុមទីប្រឹក្សានិពន្ធ និងខ្លឹមសារនៃវិបផតថលស្ដីអំពីស្ត្រី http://women.open.org.kh/km/eag-meeting

ក្រុមទីប្រឹក្សានិពន្ធ និងខ្លឹមសារ នៃវិបផតថលស្ដីអំពីស្ត្រី គឺជាក្រុមការងារមួយ ដែលមានសមាជិកជាតំណាងមកពីស្ថាប័នផ្សេងៗ ឬជាលក្ខណៈបុគ្គល រួមជាមួយនឹងសមាជិកនៃក្រុមស្ត្រី របស់អង្គការវិទ្យាស្ថានបើកទូលាយ ។ សមាជិកក្រុមនេះមានចំនួនតិចបំផុត៥នាក់ និងច្រើនបំផុត ១២ នាក់។
កិច្ចប្រជុំក្រុមទីប្រឹក្សានិពន្ធ និងខ្លឹមសារ នៃវិបផតថលស្ដីអំពីស្ត្រី ត្រូវបានរៀបចំឡើងជារៀងរាល់បីខែ ក្នុងគោលបំណងប្រមូលផ្ដុំមតិយោបល់ពីអ្នកមានបទពិសោធន៍ខាងនិពន្ធ ការសរសេរអត្ថបទ រួមទាំងការសរសេរបទវិចារណកថា ដែលមកពីមជ្ឈដ្ឋានខុសៗគ្នា ដោយធ្វើការឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃវិបផតថលស្ដីអំពីស្ត្រី ជាមួយនឹងបញ្ហានានារបស់ស្ត្រីដែលកើតមានក្នុងសង្គម ដើម្បីធ្វើឲ្យវិបផតថលស្ដីអំពីស្ត្រី ឆ្លើយតបទៅនឹងតម្រូវការក្រុមគោលដៅ ជាកញ្ចក់នៃតថភាពសង្គម មានលក្ខណៈវិជ្ជាជីវៈខ្ពស់ មានព័ត៌មានថ្មី ទាន់ពេលវេលា សម្បូរបែប ទាក់ទាញ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន។ ប្រសិនបើលោកអ្នកមានចំណងចូលរួមក្នុងកិច្ចប្រជុំក្រុមទីប្រឹក្សា និពន្ធ និងខ្លឹមសារ នៃវិបផតថលស្ដីអំពីស្ត្រី សូមទំនាក់ទំនងមកក្រុមការងារស្ត្រី តាមអាសយដ្ឋានខាងក្រោម។
តម្រូវការព័ត៌មាន និងកិច្ចសហការពីស្ថាប័នលោកអ្នក
កម្មវិធីស្ត្រីសូមលើកទឹកចិត្តដល់លោកអ្នក ក្នុងការចែករំលែកព័ត៌មានអំពីស្ត្រី ដើម្បីផ្សព្វផ្សាយលើវិបផតថល និងលើកទឹកចិត្តដល់ការចូលរួមប្រជុំវេទិកាស្ត្រី ក្រុមទីប្រឹក្សានិពន្ធនិងខ្លឹមសារនៃវិបផតថលអំពីស្ត្រី និងការចូលរួមពិភាក្សាតាមលក្ខណៈអេឡិចត្រូនិច។ លោកអ្នក អាចផ្ញើរឯកសារ ជាលក្ខណៈអេឡិចត្រូនិច ឬជាឯកសារបោះពុម្ព មកអោយយើងខ្ញុំតាមរយៈអាស័យដ្ឋានខាងក្រោយ។
ប្រវត្តិ និងកម្មវិធីរបស់គម្រោងស្ត្រី http://women.open.org.kh/km/about
កម្មវិធីស្ត្រី ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយនាឆ្នាំ ២០០៦។
ទស្សនៈវិស័យ
ឆ្ពោះទៅកាន់សង្គមមួយដែលអ្នកចូលរួម និងសកម្មជនស្ត្រីនឹងអាចមានឱកាសធ្វើឲ្យមានការផ្លាស់ប្ដូរនៅ ក្នុងការអភិវឌ្ឍន៍សង្គមតាមរយៈការទទួល និងចូលទៅកាន់ការប្រើប្រាស់ព័ត៌មាន មានភាពជឿជាក់ក្នុងការបញ្ចេញមតិយោបល់ និងមានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដើម្បីបង្កើនសមត្ថភាពការងារ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះឲ្យស្ត្រីផ្សេងទៀត។
បេសកកម្ម
កម្មវិធីស្ត្រីមានបេសកកម្មផ្ដល់ជូននូវព័ត៌មាន និងសម្របសម្រួលការពិភាក្សាអំពីស្ត្រី អំពីការយល់ដឹងពីសិទ្ធិរបស់ស្ត្រី តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្ត្រ នូវបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ កម្មវិធីនេះក៏ផ្ដល់ជូនផងដែរនូវមធ្យោបាយនានា សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនង និងវគ្គបណ្ដុះបណ្ដាល ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ និងបណ្ដាញស្ត្រី ដើម្បីអង្គការ និងបណ្ដាញស្ត្រីទាំងនោះមានសមត្ថភាពជួយទៅកាន់ស្ត្រីឯទៀត តាមរយៈបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។
គោលបំណង
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការចូលរួម ដោយសមភាពរវាងស្ត្រី និងបុរស ក្នុងការអភិវឌ្ឍន៍សង្គមដែលនៅក្នុងនោះ ស្ត្រីអាចអនុវត្តសិទ្ធិរបស់ខ្លួន ដោយមានតុល្យភាព និងអាចកសាងសមត្ថភាពដើម្បីក្លាយជាអ្នកមានភាពម្ចាស់ការ និងបង្កើនការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពសង្គម និងគោលនយោបាយ តាមរយៈ៖
-
- ការធានាឲ្យមាននូវរាល់ព័ត៌មានចាំបាច់ជាភាសាខ្មែរ សម្របសម្រួល និងជំរុញការប្រាស្រ័យទាក់ទងរវាងសកម្មជនយេនឌ័រ
- ការបង្កើតការយល់ដឹងអំពីរបៀបប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីសមភាពយេនឌ័រ
- ការធានាឲ្យបានថា អង្គការស្ត្រី មានសមត្ថភាពបង្រៀន និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដល់ស្ត្រីឯទៀត
កម្មវិធីស្ត្រី អាចដំណើរការទៅបានអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់៖


ទំនាក់ទំនងមកយើងខ្ញុំ
កម្មវិធីស្ត្រីសូមស្វាគមន៍រាល់មតិកែលម្អពីសំណាក់លោកអ្នកលើ វិបផតថល ស្ដីអំពីស្ត្រី តាមរយៈការបំពេញលើទម្រង់ដែលមានស្រាប់លើវិបផតថល ដែលលោកអ្នកអាចរកបាននៅ «មតិអ្នកអាន» លើវិបផតថលស្ដីអំពីស្ត្រី http://women.open.org.kh/km/feedback។ កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ ផ្ទះលេខ ១៩ ផ្លូវលេខ ៣៧៤ (ទល់មុខសាលាសង្កាត់ទួលស្វាយព្រៃទី១) សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ប្រអប់សំបុត្រ ១៥៥២ ទូរស័ព្ទលេខ៖ ០២៣ ២២៤៨២១ សារអេឡិចត្រូនិច៖ women@open.org.kh។
អង្គការវិទ្យាស្ថានបើកទូលាយ http://open.org.kh ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០០៦ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សកម្មភាពការងាររបស់អង្គការវិទ្យាស្ថានបើកទូលាយ រួមមាន៖
-
- គម្រោងកម្មវិធីស្ត្រី៖ http://women.open.org.kh
- កម្មវិធីសាលារៀនបើកចំហ៖ http://ops.open.org.kh
- កម្មវិធីសាលារៀនបើកទូលាយ៖ http://elearning.open.org.kh
- កម្មវិធីកុំព្យូទ័រភាសាខ្មែរ៖ http://www.khmeros.info
- កម្មវិធីបោះពុម្ភផ្សាយ៖ http://cambodiamirror.wordpress.com
- កម្មវិធីវចនានុក្រមភាសាខ្មែរ











[...] Coordinator and also active blogher whose blog aims to raise awareness on women rights gives a comprehensive introduction about the women web portal: [...]
Pingback by Global Voices Online » First Cambodian Women Web Portal | March 8, 2010 |
[...] suo blog adaumentare la consapevolezza riguardo i diritti delle donne, e fornisce di seguito un'esauriente introduzione [in/kh] al portale web dedicato alle donne: [...]
Pingback by Global Voices in Italiano » Cambogia: primo portale web in Khmer e formazione alle ICT riservati alle donne | March 17, 2010 |
It would be better to know your comment in English
This educational post assited me a lot! Bookmarked your website, very excellent topics just about everywhere that I read here! I really appreciate the info, thanks.
Thank you
Informative post, saved the website in hopes to see more information!
Amazing story, bookmarked the website for hopes to see more information!
Informative summary, bookmarked your site with hopes to read more!
Glad to have found you, will be back
vast details i tendency it with all of my fulcrum and soul
Thank you. Hope my posting meet your search. Sokhayouk